ការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល​ ១៥០​កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៤២០២៥

អំពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺជាគ្រឹះស្ថាន អប់រំស្រាវជ្រាវសាធារណៈឈានមុខគេនៅកម្ពុជា លើផ្នែកបច្ចេកវិទ្យាឌីជីថល មានបេសកកម្មក្នុងការផ្ដល់ ការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ស្របទៅតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភា CADT កំពុងផ្ដល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រលើជំនាញ

()ទូរគមនាគមន៍ និងបណ្ដាញ ()វិទ្យាសាស្ត្រកុំព្យូទ័រ និង  ()ធុរកិច្ចឌីជីថល។

ជំនាញ និងឯកទេស

ជំនាញ និងឯកទេស ដែលនិស្សិតអាចជ្រើសរើសបានមានដូចជា៖

  1. បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និង​បណ្ដាញ (Bachelor of Telecoms & Networking)
    • ឯកទេស សន្តិសុខសាយប័រ ( Specialized in Cyber​​​​ Security )​ ​​​​      
    • ឯកទេស ទូរគមនាគមន៍ និងបណ្ដាញ ( Specialized in Telecoms & Networking) 
  2. បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Bachelor of Computer Science)
    • ឯកទេស វិស្វកម្មសុសវែរ ( Specialized in Software Engineering ) 
    • ឯកទេស វិទ្យាសាស្ត្រទិន្នន័យ ( Specialized in Data Science )​        
  3. បរិញ្ញាបត្រជំនាញធុរកិច្ចឌីជីថល (Bachelor of Digital Business )
    • ឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិក ( Specialized in e-Commerce ) 

លក្ខខណ្ឌនៃការជ្រើសរើស

  • ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (គ្រប់និទ្ទេស ទាំងថ្នាក់វិទ្យាសាស្ត្រពិត និង​​​ ថ្នាក់វិទ្យាសាស្ត្រសង្គម​) ចាប់ពីឆ្នាំ ២០១៨ ដល់ ២០២៣។
  • និស្សិតត្រូវឆ្លងកាត់ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពចំណេះដឹងមូលដ្ឋានលើវិញ្ញាសា គណិតវិទ្យា និងភាសាអង់គ្លេស តាមប្រព័ន្ធកុំព្យូទ័រ។

តម្លៃសិក្សា និងការគាំទ្រផ្នែកហិរញ្ញវត្ថុ

  • តម្លៃសិក្សាក្នុងមួយឆ្នាំចំនួន ២.៥០០ (ពីរពាន់ប្រាំរយ) ដុល្លារអាម៉េរិក។
  • បេក្ខនារីទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស ៥០% ដោយស្វ័យប្រវត្តិ តម្លៃសិក្សាត្រឹមតែ ១.២៥០ (មួយពាន់ពីររយហាសិប) ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ។
  • និស្សិតអាចទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស ៥០% ក្នុងករណីនិស្សិតធ្វើតេស្តបានពិន្ទុចាប់ ចន្លោះពី ៥០% ទៅ ៧៤% ។
  • និស្សិតអាចទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស ៧៥% ក្នុងករណីនិស្សិតធ្វើតេស្តបានពិន្ទុចាប់ពី ៧៥%ឡើងទៅ ។
  • បេក្ខជន-បេក្ខនារី អាចស្នើសុំប្រើប្រាស់ជំនួយហិរញ្ញប្បទានសិក្សា ដែលមានអត្រាការប្រាក់ 0% សម្រាប់និស្សិតដែលចង់មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុពីគ្រួសារ ហើយអាចទូទាត់សងត្រឡប់មកវិញ បន្ទាប់ពីទទួលបានប្រាក់បៀវត្សចាប់ពី៥០០ (ប្រាំរយ) ដុល្លារអាម៉េរិកឡើងទៅ។
  • និស្សិតទាំងអស់ដែលសិក្សានៅបណ្ឌិត្យសភា CADT នឹងទទួលបានកុំព្យូទ័រយួរដៃថ្មីមួយគ្រឿង។

 

កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ

  1. និសិ្សតចុះឈ្មោះតាមរយៈតំណភ្ជាប់ www.cadt.edu.kh/apply ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
  2. បន្ទាប់ពីបេក្ខជន-បេក្ខនារី ដែលបានចុះឈ្មោះធ្វើតេស្តតាមប្រព័ន្ធ online រួចហើយ ត្រូវមកទទួល សលាកបត្រសុំសិទ្ធិធ្វើតេស្តនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។
  3. ការធ្វើតេស្តនឹងធ្វើឡើងនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

(Techo Digital Talent Scholarship)

ថ្នាក់បរិញ្ញាបត្រ រហូតដល់ ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភា និងជា ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ( Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២១មក។ ដំណាក់កាលទី១ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោបានសម្រេចផ្ដល់អាហារូបករណ៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញ​ឌីជីថលរហូតដល់ ៥០០ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ​ និងឯកជនចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង សាកលវិទ្យាល័យអន្ដរជាតិផារ៉ាហ្គន (PIU)ជាដើម

អត្ថប្រយោជន៍នៃអាហារូបករណ៍

  • និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖
  • កុំព្យូទ័រយួរដៃថ្មី១គ្រឿង
  • ទទួលបានការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រដែលមានតម្លៃស្មើ ១០០០០ ដុល្លារ
  • ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម។

គ្រឹះស្ថានអប់រំនិងជំនាញសិក្សា

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញនិងចំនួនកំណត់ដូចខាងក្រោម៖

  • បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង
    – ទូរគមនាគមន៍ និងបណ្តាញ (Telecoms and Networking)
    – វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
    – ធុរកិច្ចឌីជីថល ( Digital Business )
  • សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចំនួន​ ២០០កន្លែង
    – បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)
    – វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)
    – សន្តិសុខសាយប័រ (Cybersecurity)
    – ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)
  •  វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ៤០ កន្លែង
    – វិស្វកម្មសុសវែរ (Software Engineering)
    -វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ៣០ កន្លែង
    – វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronics Engineering)
    – វិស្វកម្ម និងវិទ្យាសាស្រ្តទិនន្ន័យ (Data Science and Engineering)
  • សាកលវិទ្យាល័យអន្ដរជាតិផារ៉ាហ្គន (PIU) ចំនួន​ ២០ កន្លែង
    – វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)
    – គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)
  • សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន​ ១០កន្លែង
    – សេដ្ឋកិច្ចឌីជីថល (Digital Economy)
    – ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)

    លក្ខខណ្ឌនៃការជ្រើសរើស

    • លក្ខខណ្ឌនៃការជ្រើសរើស
      បេក្ខជន បេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយបណ្ឌិត្យសភា CADT ដោយមាន
      លក្ខខណ្ឌដូចខាងក្រោម៖
      – ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ដែលមាននិទ្ទេសរួម
      A B ឬ C
      – ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស
      – ការប្រឡងធ្វើឡើងចំនួន២ដង តាមរយៈប្រព័ន្ធកុំព្យូទ័រ និងធ្វើការសម្ភាសន៍ដើម្បី
      ពិនិត្យលើឆន្ទៈ។

    កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង

    1. និសិ្សតចុះឈ្មោះតាមរយៈតំណភ្ជាប់ https://www.cadt.edu.kh/techo ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
    2. បន្ទាប់ពីបេក្ខជន-បេក្ខនារី ដែលបានចុះឈ្មោះធ្វើតេស្តតាមប្រព័ន្ធ online រួចហើយ ត្រូវមកទទួល សលាកបត្រសុំសិទ្ធិធ្វើតេស្តនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។
    3. ការធ្វើតេស្តនឹងធ្វើឡើងនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។

    ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែង “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” និងខិតខំរៀនសូត្រ និងអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។