

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ
ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ៥០០កន្លែង
ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើមនិងអនាគតយុវជនយុវនារីក្នុងយុគសម័យឌីជីថល
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល



គ្រឹះស្ថានអប់រំនិងជំនាញសិក្សា
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្ដល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាដែលមានជំនាញនិងចំនួនដូចខាងក្រោម

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ២០០កន្លែង
-
- វិស្វកម្មសុសវែរ (Software Engineering)
- វិទ្យាសាស្ត្រទិន្នន័យ (Data Science)
- ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)
- វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ (Telecommunications and Networking Engineering)
- សន្តិសុខសាយប័រ (Cybersecurity)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ៤០កន្លែង
-
- វិស្វករបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Information and Communication Engineering)
- អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecoms)
- វិស្វករបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Information and Communication Engineering)

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ៣០កន្លែង
-
-
វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunications and Electronic Engineering)
-
វិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Engineering)
-
ព័ត៌មានវិទ្យា (Information Technology)
-
វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (Information Technology Engineering)
-

សាកលវិទ្យាល័យអន្ដរជាតិផារ៉ាហ្គន (PIU) ចំនួន ២០កន្លែង
-
- វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
- គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)
- រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)

សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) ចំនួន ១០កន្លែង
-
- សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy)
- បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)
- សហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovation)