អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ
ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ៥០០កន្លែង

ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើមនិងអនាគតយុវជនយុវនារីក្នុងយុគសម័យឌីជីថល
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល

គ្រឹះស្ថានអប់រំនិងជំនាញសិក្សា

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្ដល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាដែលមានជំនាញនិងចំនួនដូចខាងក្រោម

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ២០០កន្លែង
    • ទូរគមនាគមន៍ និងបណ្តាញ (Telecoms and Networking)
    • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
    • ធុរកិច្ចឌីជីថល ( Digital Business )
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចំនួន ២០០កន្លែង
    • បច្ចេកវិទ្យាក្លោដ (Cloud Computing)
    • សន្តិសុខសាយប័រ (Cybersecurity)
    • អភិវឌ្ឍន៍សុសវែរ (Software Development)
    • គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)
    • បច្ចេកវិទ្យាគមនាគមន៍និង
    • ព័ត៌មាន (Information and Communications Technology)
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ៤០កន្លែង
    • វិស្វករបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Information and Communication Engineering)
    • អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecoms)
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)​ ចំនួន ៣០កន្លែង
    • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
    • ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecoms and Electronic)
    • បច្ចេកវិទ្យាព័ត៌មាន (Information Technology)
PIU

សាកលវិទ្យាល័យអន្ដរជាតិផារ៉ាហ្គន (PIU)​ ចំនួន ២០កន្លែង

    • វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)
    • គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)
NUM

សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)​ ចំនួន ១០កន្លែង

    • សេដ្ឋកិច្ចឌីជីថល (Digital Economy)
    • ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)