Techo-Talent-Scholarship

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ៥០០កន្លែង

ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល

គ្រឹះស្ថាន អប់រំនិងជំនាញសិក្សា

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្ដល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាដែលមានជំនាញនិងចំនួនដូចខាងក្រោម៖

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

  • ទូរគមនាគមន៍ និងបណ្តាញ (Telecoms and Networking)
  • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
  • ធុរកិច្ចឌីជីថល ( Digital Business )

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)

  • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
  • ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecoms and Electronic)
  • បច្ចេកវិទ្យាព័ត៌មាន (Information Technology)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

  • វិស្វករបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Information and Communication Engineering)
  • អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecoms)

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

  • បច្ចេកវិទ្យាក្លោដ (Cloud Computing)
  • សន្តិសុខសាយប័រ (Cybersecurity)
  • អភិវឌ្ឍន៍សុសវែរ (Software Development)
  • គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)
  • បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)