ភ្នំពេញ, ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣-វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល បានប្រកាសទទួលនិស្សិតចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា បរិញ្ញបត្រ ២០២២-២០២៣​ ចំនួន​២០០កន្លែង។ ការចុះឈ្មោះយកសលាកបត្រ សុំសិទ្ធប្រឡងគឺប្រព្រឹត្ត ទៅនៅអគារនវានុវត្តន៍ចាប់ពីថ្ងៃទី១​២ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយរូបថត 4×6 ចំនួន ០២សន្លឹក។ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កំពុងផ្តល់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រលើជំនាញ
​(១) ទូរគមនាគមន៍និងបណ្តាញ (២) វិទ្យាស្ថានកុំព្យូទ័រ (៣) ធុរកិច្ចឌីជីថល។

នៅក្នុងឆ្នាំនេះ​ វិទ្យាស្ថាននៅតែបន្តដំណើការកម្មវិធីអាហាររូបករណ៍ទេពកោសល្យតេជោ ព្រមជាមួយកញ្ចប់ឧបត្ថម្ភសិក្សាពិសេសក្នុងករណីនិស្សិតធ្វើតេស្តបានពិន្ទុចាប់ពី៧៥%ឡើងទៅ។​ សម្រាប់​បេក្ខនារីគឺអាចទទួលបានកញ្ចប់ឧបត្ថម្ភសិក្សាពិសេស៥០%ដោយស្វ័យប្រវត្តិ ក្នុងនោះបេក្ខជន-​បេក្ខនារី អាចប្រើប្រាស់កម្ចីសិក្សាជាមួយធនាគារហ្វីលីពដែលមានអត្រាការប្រាក់០%
សម្រាប់និស្សិតដែលចង់មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុពីគ្រួសារ ហើយអាចទូទាត់សងត្រឡប់មកវិញក្នុង រយៈពេល៨ឆ្នាំ និងបន្ទាប់ពីទទួលបាននូវប្រាក់បៀវត្សចាប់ពី៥០០ដុល្លារអាមេរិកឡើងទៅ។ សម្រាប់សិស្សានុសិស្សដែលមក​ចុះឈ្មោះចូលរៀននឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿង

ឆ្នាំនេះ គឺសន្មតថាជាឆ្នាំទីពីរហើយ ដែលវិទ្យាស្ថានរបស់យើងមានកញ្ចប់ឧបត្ថម្ភសិក្សាពិសេស ដែលក្នុងនោះ គឺមានគោលដៅ ជម្រុញនូវការឈោងយកជំនាញបច្ចេកវិទ្យាឌីជីថល របស់សិក្សានុសិស្សឲ្យមានសន្ទុះ កើនឡើង។ យើងបានឃើញថាកំណើននៃនិស្សិតផ្នែក ជំនាញបច្ចេកវិទ្យាឌីជីថល គឺមានការកើនឡើង ជារៀងរាល់ឆ្នាំ ប៉ុន្តែឧបសគ្គនៃការស្វែងរកសាលាជំនាញ និងធនធានប្រាក់កាស នៅតែបញ្ហាចម្បង ដែលត្រូវដោះស្រាយ។ ទើបធ្វើឲ្យគ្រឹស្ថានសិក្សារបស់យើងមានគំនិតផ្តួតផ្តើមបង្កើតនូវកម្មវិធីកញ្ចប់ឧបត្ថម្ភសិក្សាពិសេស នេះឡើងមក។
វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល បានប្រកាសទទួលនិស្សិតចុះឈ្មោះ ចូលរៀន សម្រាប់ការសិក្សាចូលរៀនថ្នាក់បរិញ្ញាបត្រ ដែលក្នុងនោះមានលើជំនាញបរិញ្ញាបត្រ ៖
(១)​ បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និងបណ្ដាញ (Bachelor in Telecoms & Networking)
ឯកទេស សន្តិសុខសាយប័រ (Specialized in Cyber Security)
ឯកទេស ទូរគមនាគមន៍ និងបណ្ដាញ (Specialized in Telecoms & Networking)
(២) បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Bachelor in Computer Science)
ឯកទេស វិស្វកម្មសុសវែរ (Specialized in Software Engineering)
ឯកទេស​ វិទ្យាសាស្ត្រទិន្នន័យ​ (Specialized in Data Science)
ឯកទេស សន្តិសុខសាយប័រ (Specialized in Cyber Security)
(៣) បរិញ្ញាបត្រជំនាញធុរកិច្ចឌីជីថល (Bachelor in Digital Business)
ឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិក (Specialized in e-Commerce)
ឯកទេស គ្រប់គ្រងនុវានុវត្តន៍ឌីជីថល (Specialized in Digital Innovation Management)
ឯកទេស រចនា​ និងសិល្បៈច្នៃប្រឌិតឌីជីថល (Specialized in Digital Design and Creative Art)

វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល គឺជាគ្រឹះស្ថានសិក្សាសាធារណៈដែល មានគោលដៅធ្វើការអប់រំតាមរយៈការផ្តល់ ឲ្យនូវកម្មវិធិសិក្សាដ៍ល្អបំផុតដើម្បីជាជំនួយដល់ ធនធាន ឌីជីថល សម្រាប់ការអភិវឌ្បន៍សេដ្ធកិច្ច និងសង្គមឌីជីថល។

ការផ្តល់នូវ​កម្មវិធី​សិក្សានិងវិធីសាស្រ្តបង្រៀន​យ៉ាងសម្បូរបែប ដោយរួមបញ្ចូលនូវវិធីសាស្រ្តចម្រុះ (Blended Learning) វិធីសាស្រ្តបែបបព្ចា្រស់ (Flipped Classroom) និងការរៀនតាម របៀបគម្រោង ជាក់ស្តែង (Project-Based Learning)។

ក្នុងនោះសាលា ក៍បានផ្តោតសំខាន់លើការពង្រឹងនូវជំនាញបច្ចេកទេស​ (Technical Skill), ជំនាញទន់ (Soft Skill), សហគ្រិនភាព (Entrepreneurship) និងភាពជាអ្នកដឹកនាំ​ (Leadership) ដើម្បីជំរុញ ឲ្យនិស្សិតរបស់យើងទទួលបាននូវចំណេះដឹង ចំណេះធ្វើ និង​ជំនាញ យ៉ាងពិតប្រាកដ ក្លាយខ្លួនជា អ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថល និងជាធនធានដ៏ឆ្នើមចូលរួម កសាងសង្គមសេដ្ឋកិច្ចឌីជីថល កម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម៖
ចូលទៅកាន់គេហទំព័រ http://cadt.edu.kh
ទំនាក់ទំនង pr@cadt.edu.kh
Reference: https://t.me/cadt_official/178
Facebook: http://bit.do/cadt-academy-fb
LinkedIn: http://bit.do/cadt-linkedin
Instagram: cadtofficial
Instagram: t.me/cadt_official