របៀបនៃការប្រើប្រាស់និងថែរក្សាកុំព្យូទ័ររបស់អ្នក

ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ដើម្បី​ថែរក្សា Laptop ថ្មី​របស់​អ្នក និង​ធានា​ថា​វា​មាន​អាយុកាល​យូរ

១​. ទុកអាហារ ភេសជ្ជៈ និងវត្ថុរាវឱ្យនៅឆ្ងាយពី Laptop

ដើម្បីធានាបាននូវការប្រើប្រាស់កុំព្យូទ័រយួរដៃមិនអោយឆាប់ខូច យើងត្រូវរក្សាគម្លាតអោយឆ្ងាយពី អាហារ​ ទឹក នឹងភេសជ្ជៈ យ៉ាងហោចណាស់ពី ២០ ទៅ ៣០ សង់ទីម៉ែត្រដើម្បីការពារកំពប់លើ។

. ការសម្អាត Laptop 

 រាល់ការសម្អាតផ្នែកខាងក្រៅអ្នកត្រូវមានសម្ភារៈអោយបានគ្រប់គ្រាន់ មានដូចជា​៖​ ទឹកសម្អាតអេក្រង់ ជក់ទន់ ក្រណាត់ទន់ការសម្អាតScreen, Keyboard, Touchpad នឹងរន្ធខ្យល់កង្ហារកុំព្យូទ័រយួរដៃរបស់អ្នក ឱ្យបានទៀងទាត់។

 

៣.​ បង្កើនអាយុកាលថ្ម ៖

ដើម្បីបង្កើនអាយុកាលថ្មកុំព្យូទ័រអោយបានយូរ អ្នកត្រូវជៀសវាងការសាកថ្មលើសកម្រិត​ ការប្រើប្រាស់ពេលកំពុងសាកថ្ម​​ និងការប្រើលើផ្ទៃទន់ដូចជាគ្រែ ឬសាឡុងហើយត្រូវប្រាកដ​ថា ការប្រើប្រាស់របស់អ្នកលើផ្ទៃរាបស្មើ ។

៤.​ ការថែរក្សាការពារ ៖

នៅពេលអ្នកមិនប្រើកុំព្យូទ័រយួរដៃរបស់អ្នក ត្រូវប្រាកដថារក្សាទុកវានៅកន្លែងត្រជាក់ និងស្ងួត ហើយដើម្បីជៀសវាងពីការកោសធូលី និងការខូចខាតផ្សេងៗ អ្នកគួរតែប្រើកាបូបទើបជួយការពារបាន។

 

៥.​ ការពារស្ទីកគ័រធានា ៖

កុំព្យូទ័រមានការធានាលើផ្នែកHardware រយះពេល ៣ឆ្នាំ ប៉ុន្តែមិនមានការធានាពីក្រុមហ៊ុនរាល់ការធ្លាក់បាក់បែក ចូលទឹក ឬរបកតែមធានាខាងក្រោម​​​កុំព្យូទ័រ។