ភ្នំពេញ, ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣-វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល បានប្រកាសទទួលនិស្សិតចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា បរិញ្ញបត្រ ២០២២-២០២៣ ចំនួន២០០កន្លែង។ ការចុះឈ្មោះយកសលាកបត្រ សុំសិទ្ធប្រឡងគឺប្រព្រឹត្ត ទៅនៅអគារនវានុវត្តន៍ចាប់ពីថ្ងៃទី១២ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយរូបថត 4×6 ចំនួន ០២សន្លឹក។ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កំពុងផ្តល់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រលើជំនាញ
(១) ទូរគមនាគមន៍និងបណ្តាញ (២) វិទ្យាស្ថានកុំព្យូទ័រ (៣) ធុរកិច្ចឌីជីថល។
នៅក្នុងឆ្នាំនេះ វិទ្យាស្ថាននៅតែបន្តដំណើការកម្មវិធីអាហាររូបករណ៍ទេពកោសល្យតេជោ ព្រមជាមួយកញ្ចប់ឧបត្ថម្ភសិក្សាពិសេសក្នុងករណីនិស្សិតធ្វើតេស្តបានពិន្ទុចាប់ពី៧៥%ឡើងទៅ។ សម្រាប់បេក្ខនារីគឺអាចទទួលបានកញ្ចប់ឧបត្ថម្ភសិក្សាពិសេស៥០%ដោយស្វ័យប្រវត្តិ ក្នុងនោះបេក្ខជន-បេក្ខនារី អាចប្រើប្រាស់កម្ចីសិក្សាជាមួយធនាគារហ្វីលីពដែលមានអត្រាការប្រាក់០%
សម្រាប់និស្សិតដែលចង់មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុពីគ្រួសារ ហើយអាចទូទាត់សងត្រឡប់មកវិញក្នុង រយៈពេល៨ឆ្នាំ និងបន្ទាប់ពីទទួលបាននូវប្រាក់បៀវត្សចាប់ពី៥០០ដុល្លារអាមេរិកឡើងទៅ។ សម្រាប់សិស្សានុសិស្សដែលមកចុះឈ្មោះចូលរៀននឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿង
ឆ្នាំនេះ គឺសន្មតថាជាឆ្នាំទីពីរហើយ ដែលវិទ្យាស្ថានរបស់យើងមានកញ្ចប់ឧបត្ថម្ភសិក្សាពិសេស ដែលក្នុងនោះ គឺមានគោលដៅ ជម្រុញនូវការឈោងយកជំនាញបច្ចេកវិទ្យាឌីជីថល របស់សិក្សានុសិស្សឲ្យមានសន្ទុះ កើនឡើង។ យើងបានឃើញថាកំណើននៃនិស្សិតផ្នែក ជំនាញបច្ចេកវិទ្យាឌីជីថល គឺមានការកើនឡើង ជារៀងរាល់ឆ្នាំ ប៉ុន្តែឧបសគ្គនៃការស្វែងរកសាលាជំនាញ និងធនធានប្រាក់កាស នៅតែបញ្ហាចម្បង ដែលត្រូវដោះស្រាយ។ ទើបធ្វើឲ្យគ្រឹស្ថានសិក្សារបស់យើងមានគំនិតផ្តួតផ្តើមបង្កើតនូវកម្មវិធីកញ្ចប់ឧបត្ថម្ភសិក្សាពិសេស នេះឡើងមក។
វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល បានប្រកាសទទួលនិស្សិតចុះឈ្មោះ ចូលរៀន សម្រាប់ការសិក្សាចូលរៀនថ្នាក់បរិញ្ញាបត្រ ដែលក្នុងនោះមានលើជំនាញបរិញ្ញាបត្រ ៖
(១) បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និងបណ្ដាញ (Bachelor in Telecoms & Networking)
ឯកទេស សន្តិសុខសាយប័រ (Specialized in Cyber Security)
ឯកទេស ទូរគមនាគមន៍ និងបណ្ដាញ (Specialized in Telecoms & Networking)
(២) បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Bachelor in Computer Science)
ឯកទេស វិស្វកម្មសុសវែរ (Specialized in Software Engineering)
ឯកទេស វិទ្យាសាស្ត្រទិន្នន័យ (Specialized in Data Science)
ឯកទេស សន្តិសុខសាយប័រ (Specialized in Cyber Security)
(៣) បរិញ្ញាបត្រជំនាញធុរកិច្ចឌីជីថល (Bachelor in Digital Business)
ឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិក (Specialized in e-Commerce)
ឯកទេស គ្រប់គ្រងនុវានុវត្តន៍ឌីជីថល (Specialized in Digital Innovation Management)
ឯកទេស រចនា និងសិល្បៈច្នៃប្រឌិតឌីជីថល (Specialized in Digital Design and Creative Art)
វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល គឺជាគ្រឹះស្ថានសិក្សាសាធារណៈដែល មានគោលដៅធ្វើការអប់រំតាមរយៈការផ្តល់ ឲ្យនូវកម្មវិធិសិក្សាដ៍ល្អបំផុតដើម្បីជាជំនួយដល់ ធនធាន ឌីជីថល សម្រាប់ការអភិវឌ្បន៍សេដ្ធកិច្ច និងសង្គមឌីជីថល។
ការផ្តល់នូវកម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀនយ៉ាងសម្បូរបែប ដោយរួមបញ្ចូលនូវវិធីសាស្រ្តចម្រុះ (Blended Learning) វិធីសាស្រ្តបែបបព្ចា្រស់ (Flipped Classroom) និងការរៀនតាម របៀបគម្រោង ជាក់ស្តែង (Project-Based Learning)។
ក្នុងនោះសាលា ក៍បានផ្តោតសំខាន់លើការពង្រឹងនូវជំនាញបច្ចេកទេស (Technical Skill), ជំនាញទន់ (Soft Skill), សហគ្រិនភាព (Entrepreneurship) និងភាពជាអ្នកដឹកនាំ (Leadership) ដើម្បីជំរុញ ឲ្យនិស្សិតរបស់យើងទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងជំនាញ យ៉ាងពិតប្រាកដ ក្លាយខ្លួនជា អ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថល និងជាធនធានដ៏ឆ្នើមចូលរួម កសាងសង្គមសេដ្ឋកិច្ចឌីជីថល កម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម៖
ចូលទៅកាន់គេហទំព័រ http://cadt.edu.kh
ទំនាក់ទំនង pr@cadt.edu.kh
Reference: https://t.me/cadt_official/178
Facebook: http://bit.do/cadt-academy-fb
LinkedIn: http://bit.do/cadt-linkedin
Instagram: cadtofficial
Instagram: t.me/cadt_official